កងកម្លាំងអន្តគមន៍សង្គ្រោះគ្រោះមហន្តរាយ៩១១ ជួយស្រង់សពបុរសម្នាក់ពីក្នុងរណ្តៅដីដ៏ជ្រៅ

ភ្នំពេញ ៖ បុរសម្នាក់បានលង់ទឹករណ្តៅដីដ៏ជ្រៅ ស្ថិតនៅភូមិអង្គឃ្វៀន សង្កាត់​សំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល​ កាលពីព្រលប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានកងកម្លាំងអន្តគមន៍សង្គ្រោះគ្រោះមហន្តរាយ៩១១ជួយស្រង់ពីក្នុងទឹក តែគាត់បានបាត់បង់ជីវិតទៅហើយ ។

មន្ត្រីកងទ័ពបានឱ្យដឹងថា កងកម្លាំងអន្តគមន៍សង្គ្រោះគ្រោះមហន្តរាយ៩១១ នៃ បញ្ជាការដ្ឋានទ័ពពិសេស  ៣០នាក់បានប្រើសម្ភារមុជទឹកចំនួន ១០ឈុត ,រថយន្ត ៣គ្រឿង ,ម៉ាស៊ីន​ហ្វា ១គ្រឿង ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី ស៊ុំសំណាង មេបញ្ជាការ​រង នាយសេនាធិការ បញ្ជាការ​ដ្ឋានទ័ពពិសេស ចុះជួយ​រុករក​សាកសព បុរសម្នាក់ឈ្មោះ ខុន  ម៉ៅ អាយុ ប្រហែល៥១ឆ្នាំ ជា​ប្រជាជនរស់នៅភូមិអង្គឃ្វៀន សង្កាត់​សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល​។

បន្ទាប់ពីស្រង់សាកសពពីទឹករណ្តៅដីស្ថិតនៅភូមិឃុំ ស្រុក ខាងលើរួច បានប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *