ឃាត់បុរសម្នាក់ក្លែងស្លៀកពាក់ជាទាហាន ដើរបោកលុយពលរដ្ឋចូលក្របខណ្ឌ

កំពង់ស្ពឺ ៖  សមត្ថកិច្ចកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បានឃាត់ជនសង្ស័យម្នាក់កាលពីថ្ងៃទី១៦មិថុនា ឆ្នាំ២០២៣ ក្នុងករណីក្លែងបន្លំជាយោធា ហើយដើរឆបោកយកលុយប្រជាពលរដ្ឋ ចូលក្របខណ្ឌយោធា ។

សមត្ថកិច្ចកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈឹម ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ។ ជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។

សមត្ថកិច្ចបន្តថា ស្របពេលដែលមានជនខិលខូចមួយចំនួន បានក្លែងឋានៈ តួនាទី ក្នុងចេតនាទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមសមត្ថកិច្ច អាជ្ញាធរ ក្តោបព័ត៌មាន បែបនេះឱ្យបានដិតដល់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ចៀសវាងពួកគាត់ ខាតបង់ថវិកា ចាញ់បោកក្រុមទុច្ចរិតទាំងនេះ ដោយសារគាត់ខ្វះការទទួលព័ត៌មាន និង មិនបានគិតវែងឆ្ងាយ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *