ក្រឡាប់រថយន្តក្រុង រស្មីភ្នំពេញអ៉ិចប្រេស ដោយសារឱ្យព្រូបើក

សៀមរាប  ៖ ភ្ញៀវបរទសនិងភ្ញៀវជាតិ សរុបប្រមាណ២៧នាក់ បានរងរបួសក្នុងហេតុការណ៍ ក្រឡាប់រថយន្តក្រុង នៅវេលាវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចន្លោះបង្គោលលេខ ៣៤០ និង៣៤១ ស្ថិតនៅភូមិប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរសរស្តម្ភ ខេត្តសៀមរាប ។ 

ប្រភពព័ត៌មានឱ្យដឹងថា រថយន្តខាងលើ ជាប្រភេទរថយន្ត ដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ភ្នំពេញ 3B-4999 របស់ក្រុមហ៊ុនរស្មីភ្នំពេញអុិចប្រេស ចេញដំណើរពីភ្នំពេញ ទៅប៉ោយប៉ែត ។ រងរបួសភ្ញៀវ ទាំងជនជាតិខ្មែរ និងជនបរទស សរុបប្រហែល២៧នាក់ ។ 

ប្រភពព័ត៌មានឱ្យដឹងទៀតថា ភ្ញៀវបានទិញសំបុត្រ នៅផ្សារសុរិយា ខាងជើងផ្សារថ្មី ដែលមានឈ្មោះ រស្មីភ្នំពេញអុិចប្រេសធ្វើដំណើរពីភ្នំពេញទៅប៉ោយប៉ែត ។ មុនដល់កន្លែងកើតហេតុ អ្នកបើកបរឡានងងុយដេក ( ងោក ) ក៏បានអោយព្រូឡានបើកវិញដោយបើកក្នុងស្ថានភាពលឿនពេក កាច់ចង្កូតមិនទាន់ ក៏បានក្រឡាប់ ប្រមាណជា២ទៅ៣ជុំ ធ្លាក់ចូលប្រឡាយស្រែខាងស្តាំតែម្តង។សម្ថកិច្ចបានធ្វើការជួយសង្រ្គោះ និងវាស់វែងតាមនីតិវិធី  ចំណែកព្រូឡាន និងតៃកុងឡាន គេចចេញពីកន្លែងកើតហេតុបាត់ ៕ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *