ឆេះមនុស្សស្លាប់ ក្នុងរថយន្តក្រុង វីរៈប៊ុនថាំ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្នុងរថយន្តក្រុង (៤៥កៅអី ) ក្រុមហ៊ុនវីរៈប៊ុនថាំ ដោយសារផ្ទុះឆេះកង្ហារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្រុមហ៊ុនវីរៈប៊ុនថាំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ សែម ស៊ីម អាយុជាង៤០ឆ្នាំ ជាបុគ្គលិកផ្នែកបើកបរ មានទីលំនៅខណ្ឌព្រែកភ្នៅ ។ នៅយប់កើតហេតុ បុរសខាងលើទើបមកពីខួបកំណើតគេ រួចចូលរថយន្តដើម្បីសម្រាកលង់លក់ ដោយបើកកង្ហារ បង្កទុស្សេផ្ទុះឆេះស្លាប់នៅក្នុងរថយន្តតែម្ដង ។ 

ទោះជាយ៉ាងណា នៅព្រឹកឡើងសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យ និងកោសលវិច័យ ដើម្បីបញ្ជាក់ការពិត ។ សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅឯវត្ត នាខណ្ឌព្រែកភ្នៅ ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *