នៅសុខៗ បុរសម្នាក់យកដុំថ្ម គប់បែកកញ្ចក់រថយន្ត៤គ្រឿងជាបន្តបន្ទាប់

កណ្ដាល ៖ នៅសុខៗ បុរសម្នាក់យកដុំថ្មគប់បែកកញ្ចក់រថយន្ត៤គ្រឿងជាបន្តបន្ទាប់ ខណៈកំពុងធ្វើដំណើរតាមផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល នៅចំណុចផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ៤នាក់រួមមាន ១-ឈ្មោះលី មិញថាំង ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិវៀតណាមមុខរបរព្រូឡានតំណាងម្ចាស់ មានទីលំនៅភូមិមីធឺង ឃុំមីធឺងស្រុកមីទូ ខេត្ត សុក្រត្រាំង , ២-ឈ្មោះ អឹក វណ្ណាភេទប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិវាល ឃ៉ំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ, ៣-ឈ្មោះ ផង់ រីភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ  មានទីលំនៅភូមិចំបក់ ឃ៉ំប្រាសាទស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិង៤-ឈ្មោះ រ៉េន ដារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិបោសខ្មោ ឃ៉ំប្រសើ ស្រុកចំការលើ ខេត្តកំពង់ចាម។

ចំណែកជនសង្ស័យឈ្មោះ ផាន ប៊ុនថៃ ហៅឆៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។វត្ថុតាងចាប់យក កាំបិតបុ័ងតោ០១ដើម ដងឈើផ្លែដែកប្រវែង៣១ស.ម ដងឈើនិងដ៉ំថ្មកៅស៊ូថ្នល់ចំនួនបីដ៉ំ ទម្ងន់០២គីឡូក្រាម។

សម្ភារខូចខាតរួមមានរថយន្ត៤គ្រឿង ១-រថយន្ត ម៉ាកឡិចស៉ីស RX ៣០០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-9757(ខូចខាតបែកកញ្ចក់ខាងក្រោយចំហៀងខាងស្ដាំ),២-រថយន្ត ម៉ាកToyota Takoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BR-3282 (ខូចខាតបែកកញ្ចក់ខាងក្រោយចំហៀងខាងឆ្វេង),រថយន្តក្រុង ០១គ្រឿងពណ៌ខ្មៅបៃតងពាក់ស្លាកលេខភ្នំពេញ3E-0123(ខូចខាតបែកកញ្ចក់ចំហៀងខាងឆ្វេង)និង៤-រថយន្ត ម៉ាក ហុីយិនដាយ V1 ពណ៌សពាក់ស្លាកលេខភ្នំពេញ៣D -0032(ខូចខាតបែកកញ្ចក់ចំហៀងខាងឆ្វេង)។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង៣រសៀលជនរងគ្រោះទាំងបួននាក់បើករថន្តតាមបណ្តោយផ្លូវជាតិលេខ១ ដោយធ្វើដំណើរពី អ្នកលឿងទៅភ្នំពេញ ,ពេលបន្តដំណើរមកដល់ចំណុចភូមិព្រែកតាកែវឃុំសំរោងធំ ស្រុកកៀនស្វាយ ស្រាប់តែជនសង្ស័យឈរនៅលើចិញ្ចើមផ្លូវបានយកដ៉ំថ្មកៅស៊ូថ្នល់ចំនួន ៣ដ៉ំទម្ងន់០២គីឡូក្រាមគប់មកលើរថយន្តជនរងគ្រោះចំរថយន្តទាំង៤គ្រឿងជាបន្តបន្ទាប់។


ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យរត់គេចខ្លួន,បន្ទាប់មកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ក្រោយពីទទួលបានពាក្យបណ្តឹងបានភ្លាម កំលាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយសហការជាមួយកម្លាំងអនត្តរាគមន៍ ស្រុកកៀនស្វាយចុះនាំខ្លួនជនសង្ស័យ ឈ្មោះ ផាន ប៊ុនថែ មកកាន់អធិការនគរបាលស្រុកកៀនស្វាយដើម្បីសាកសួរនិងបន្តនីតិវិធី៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *