ឆ្លងចរន្តអគ្គិសនី ឆេះហាងMeet You Here នៅខណ្ឌទួលគោក ប្រើឡានទឹក១០គ្រឿង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ឆេះ ហាងMeet You Here សិ្ថតនៅផ្លូវលេខ ៥៩០ ក្រុមទី៤៩ ភូមិ១១ សង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក កើតឡើងកាលពីវេលាម៉ោង​ ១២និង១៥នាទី ថ្ងៃចន្ទ ទី២៦ខែមិថុនាឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះជីន យូអុី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាម្ចាស់ហាង។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេតុង មានទំហំ១៥ម៉ែត្រ គុណនឹង២០ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់ជាន់ទី០១ តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឬរងរបួសដល់មនុស្សឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៨ឡាន ស្មើនឹង ៣២ម៉ែត្រគូបហើយពន្លត់ចប់នៅម៉ោង ១រសៀល នាថ្ងៃខែឆ្នាំដដែល៕ (ដោយប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *