អគ្គនាយិកាវ័យក្មេង២រូប នឹងបង្រៀនអាជីវកម្មសម័យថ្មី 4.0 ដល់ស្រ្តីគ្រប់រូប

ភ្នំពេញ ៖ កញ្ញា តេង ឆេងអាន អគ្គនាយិកាក្រុមហ៊ុន V Rich និងអ្នកជំនួញវ័យក្មេងល្បីឈ្មោះកញ្ញា ឡុង ម៉ានីន កាលពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៣ បានរួមគ្នាប្រកាសជាផ្លូវការ និងអបអរចំពោះផែនការណ៍ អាជីវកម្មរបស់ខ្លួន ដែលបានបោះទុនរួមគ្នា ក្នុងគាំទ្រទៅលើវិស័យសុខភាពនិងសម្រស់នៅកម្ពុជា ។ 

កញ្ញា តេង ឆេងអាន បានឱ្យដឹងថា ថ្ងៃនេះក្រុមហ៊ុន បានប្រកាសបង្ហាញពីដៃគូរសហការ លើផលិតផល អាហារបំប៉ន សុខភាពផលិតផលថែរក្សាស្បែក នោះគឺ V Rich ហើយ V Rich ក៏នឹងបង្កើតអាជីវកម្មឌីជីថលសម័យទំនើប ៤.០ ដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាបង្កើនប្រាក់ចំណូល ប្រចាំថ្ងៃ ទាំងក្នុងស្រុកនិងក្រៅស្រុក ដោយចំណាយតិចចំណេញច្រើន ព្រោះតែក្រុមហ៊ុន មានSystem ក្នុងការទប់ស្កាត់ជូនពួកគាត់ ផងដែរ។

អគ្គនាយិកាវ័យក្មេង រូបស្រស់ម្នាក់នេះ បានបន្តថា V Rich មានចក្ខុវិស័យច្បាស់លាស់ ដោយផ្តោតលើផលិតផល ដែលមានគុណភាព ពិតៗ ជូនដល់អតិថិជនអ្នកប្រើប្រាស់ ព្រមទាំងផ្តល់ផលិតផលសំខាន់ ជូនដល់តំណាងចែកចាយ ដើម្បីជាទំនុកចិត្តក្នុងការលក់មិនថាជាស្រ្តីមេផ្ទះ មិនថាជាម្ចាស់អាជីវកម្ម គឺសម្រាប់មនុស្សគ្រប់វ័យ អាចយកទៅប្រើប្រាស់បានទាំងអស់។ ក្នុងនោះផងដែរក្រុមហ៊ុន ក៏មានបង្រៀនពីវិធីសាស្រ្ត ក្នុងការឡាយលក់ និងចែករំលែក នូវចំណេះជំនាញ និងបទពិសោធន៍ ជាច្រើន ទៀតដល់តំណាងចែកចាយផងដែរ ដើម្បីដើរតាមលើប្រព័ន្ធការលក់បែបឌីជីថល សម័យទំនើប 4.0។

អគ្គនាយិកាវ័យក្មេង កញ្ញា តេង ឆេងអាន បញ្ជាក់ថា VRich ទើបតែចាប់បដិសណ្ឋិបាន៤ខែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន មានការកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ច្រើនឡើងៗ ហើយ VRich ក៏គ្រោងនឹងពង្រីកវិសាលភាព មិនមែនតែនៅក្នុងប្រទេសនោះទេ គឺគ្រោងនាំទៅកាន់ប្រទេសនានា ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ថែមទៀតផង៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *