អតីតតារាសម្តែង អ្នកនាង​ អេង​ វ៉ាណង សម្ងំព្យាបាលជំងឺអស់ទ្រព្យពីខ្លួន

ភ្នំពេញ ៖​ អតីតតារាសម្តែងរឿងភាគស្ទេីរតែគ្រប់ទូរទស្សន៍​ ជាពិសេសរឿងភាគ របស់ទូរទស្សន៍ប៉ុស្តិលេខ៥​ ​អ្នកនាង​ អេង​ វ៉ាណង​ ប្រែក្លាយ១៨០ដឺក្រេ​ មេីលលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣​ បូករួមជម្ងឺបាក់ទឹកចិត្ត​ ។ បន្ទាប់ពីលាក់រឿង​ ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រេីនខែរួចមក​ ពេលនេះអ្នកនាង​ វ៉ាណង​ បានទម្លាយអោយមហាជន​ ជាពិសេសមិត្តភក្ត្រ័តារា​ បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ​ និងការវិវឌ្ឍយ៉ាងឆាប់រហ័ស​ នៃជំងឺមហារីកមួយនេះ​ ។ 

រៀបរាប់ទាំងទឹកភ្នែករលីងរលោង​ ប្រាប់អ្នកសារព័ត៌មានថា​ ដំបូងឡេីយអ្នកនាងមិនបានដឹងទេថា​ ខ្លួនមានជំងឺនេះ​ ទេីបតែរយៈពេល៥ខែចុងក្រោយនេះ​ទេីបដឹង​ ហេីយទម្រាំតែដឹងខ្លួន​ គឺជំងឺនេះវិវឌ្ឍដល់ដំណាក់កាលទី៣រួចទៅហេីយ​ ។ ពេលឈឺដំបូងអ្នកនាងបានទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី​ តែស្ថានភាពជំងឺមិនធូរស្បើយ ទេីបអ្នកនាងសម្រេចចិត្តចេញទៅព្យាបាលនៅឯប្រទេសថៃ​ ។ 

ពេលទៅដល់ក្រុមវេជ្ជបណ្ឌិតប្រាប់ថា​ សាច់ដែលដុះក្នុងខ្លួននាងគឺសាច់កាច​ ហេីយតម្រូវអោយធ្វេីការវះកាត់​ ចេញជាបន្ទាន់​ និងបន្តចាក់សារធាតុគីមីចំនួន១៦ដង​ ដែលក្នុងម្តងត្រូវចំណាយអស់ខ្ទង់៨០០ដុល្លា​ ។ ដោយសារតែក្រុមគ្រួសារគ្មានលិទ្ធភាព​ ក្នុងការព្យាបាល​បន្ត ទេីបសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ​ ហេីយលេបថ្នាំបណ្តោះអាសន្នសិន​ ។ 

អ្នកនាងណង​ បានបន្តទៀតថា​ ដំបូងអ្នកនាងមិនចង់ទម្លាយអោយសាធារណជនបានដឹងទេ​ ដោយសារតែនៅមានរបស់របរ លក់យកលុយមេីលជំងឺ​ ហេីយណាមួយខ្លាចពាក្យមហាជននិយាយថា​ ពួកតារាអោយតែឈឺ​ គឺសុំជំនួយ ។ តែក្រោយពីសម្ងំព្យាបាលរយ:ពេល៥ខែ​ រហូតលក់របស់របរអស់ពីខ្លួន​ នៅតែមិនទាន់ធូរស្រាល​ ហេីយណាមួយសភាពជំងឺបច្ចុប្បន្ននេះ​ ត្រូវការចាំបាច់នូវប្រាក់ចំនួន២ម៉ឺនដុល្លា​ ក្នុងការចាក់សារធាតុគីមី​ ទេីបអ្នកនាង​ អេង​ វ៉ាណង​ ដាច់ចិត្តលេីកដៃសុំជំនួយ​ ពីសាធារណៈជន​ ដេីម្បីបន្តជីវិតបានរស់នៅ​ បីបាច់ថែរក្សាកូនតូចបីនាក់​ និងម្តាយចាស់ម្នាក់ទៀត​ ។ សប្បុរសជនអាចធ្វេីការបរិច្ចាកថវិកាតាមគណនី​ របាស់អ្នកនាងផ្ទាល់​ ABA 081 700 999 Eng Vanorng ឬ ទំនាក់ទំនងតាមឦលេខទូរសព្ទផ្ទាល់ 081 700 999 ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *