ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគេនទៀនវស្សានិងទេយ្យទាន ដល់ព្រះសង្ឃចំនួន២៦វត្ត

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃចំនួន២៦វត្ត នៅក្នុងខេត្តព្រៃវែង។

ទៀនវស្សានិងទេយ្យទាន ដែលឯកឧត្តម ស សុខា និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃទាំង២៦វត្ត នាឱកាសនោះ ក្នុង១វត្តៗរួមមាន ៖ ទៀនវស្សា១គូ បាឡុង១ឈុត ស្លាដក១០ប្រអប់ អង្ករផ្កាខ្ញី២បាវ ត្រីខកំប៉ុង១កេសធំ មីជាតិ៦កេស ទឹកក្រូច៥កេសទឹកបរិសុទ្ធ៥កេស ទឹកស៊ីអ៉ីវ៥យួរ ទឹកត្រី៥យួរ អំបិល៥គីឡូក្រាម ស្ករស៥គីឡូក្រាម ប៊ីចេង៥កញ្ចប់ ឆៃប៉ូវ២គីឡូក្រាម និងបច្ច័យ១លានរៀល ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *