ឆេះទីតាំងខារ៉ាអូខេ កំពុងជួសជុល បណ្ដាលស្លាប់៦នាក់

ភ្នំពេញ ៖ មនុស្ស៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះទីតាំងមួយកន្លែង កាលពីវេលាម៉ោង​ ៥និង១០នាទីល្ងាច  ថ្ងៃសៅរ៍ ទី០១ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានបឋមសមត្ថកិច្ចឱ្យដឹងថា អគ្គីភ័យបានឆាបឆេះ សំណង់ខាងលើ ប្រភេទភថ្មបេតុង ទំហំ៣០ម៉ែត្រ គុណនឹង៣០ម៉ែត្រ បណ្ដាលឱ្យមនុស្ស៦នាក់ បានបាត់បង់ជីវិត ( ស្រី២នាក់ ) ។ សមត្ថកិច្ចបានអន្តរាកមន៍បាញ់ពន្លត់រលត់ជាស្ថាពរ នៅម៉ោង ០៨និង៣០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ដោយាឡែកចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *