យុវជនម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ បេីកម៉ូតូក្នុងលឿនជ្រុលបុករថយន្តពីក្រោយ បោកក្បាលស្លាប់

ភ្នំពេញ​ ៖​ យុវជនម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញ ខាង Food pandaបានស្លាប់ បន្ទាប់ពី  បេីកម៉ូតូក្នុងស្ថានភាពល្បឿនលឿន ក៏ជ្រុលទៅរថយន្ត ពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយបោកផ្ទប់នឹងរថយន្ត ដួលបោកក្បាលស្លាប់  នៅវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចច្រកចូលឃ្លាំងអង្ករ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ ឡាយលឹមស្រេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នក ដឹកម្ហូបតាមអនឡាញ ខាងFood panda រស់នៅគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា ដំបូងឡើយគេបានឃើញ យុវជនម្នាក់ជិះម៉ូតូម៉ាក ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HQ.8686 ដែលបេីកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជេីង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ទីតាំងនោះងងឹតផងនោះ ហើយម៉ូតូបេីកក្នុងល្បឿនលឿនផង  ក៏ជ្រុលទៅ បុករថយន្ត ម៉ាកហុីយិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D.9398បណ្តាលអោយ ម៉ូតូ រុញចូលក្រោមរថយន្ត ម្ចាស់ម៉ូតូបោកក្បាលផ្ទប់ នឹងរថយន្តបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាង អណោចអធម៌ ។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានចុះមកវាល់វែងរួចយកម៉ូតូ នឹងរថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯងសពបានប្រគល់ ជូន សាច់ញាតិយកទៅបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *