យុវជនម្នាក់បើកម៉ូតូចុះចំណោតលឿនពេក ដួលចូលចំណែកផ្លូវម្ខាងប៉ះឡាន

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កើតឡើងកាលពីថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង១០និង៥៥នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ចំណុចជិតរង្វង់មូលសាយ ភូថងស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ ហើយបានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុកស្រែអំបិល ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បេីកបរដោយឈ្មោះរាជ សំណាង ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង(ស្លាប់) ។ ចំណែកភាគីខាងរថយន្តម៉ាកម៉ាសស្តា ពណ៎ស ពាក់ស្លាកលេខភ្នំពេញ2BJ -8564 បេីកបរដោយឈ្មោះ វាំង វិទូ ភេទប្រុសអាយុ៣២ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា «មូលហេតុ ម៉ូតូបង្កប្រេីប្រាស់ល្បឿនចុះចំណោត ជាន់ហ្វ្រាំងបោកដួលចូលទៅចំណែកផ្លូវខាងរថយន្ត» ។ បច្ចុប្បន្ន កម្លាំងជំនាញបានយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *