បញ្ជូនបុរស២នាក់ ទៅពន្ធនាគារខេត្តប៉ៃលិន ពីបទ លួចនិងសមគំនិតក្នុងអំពើលួច

ប៉ៃលិន ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ក្រុងប៉ៃលិន បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៤០នាទី យោងតាមដីកាចំនួន២ ក្នុងអំពើលួចនិង សមគំនិតក្នុងអំពើលួច ។

សមត្ថកិច្ចនិយាយថា ការបញ្ជូនទៅឃុំខ្លួន យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ២៨៨,២៩០ព្រទ/២៣ ចេញដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបន្តថា ជនត្រូវចោទ២នាក់រួមមាន ១-ឈ្មោះ យឹម រិទ្ធិ ហៅ ហុីង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់ នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ លួច ប្រព្រឹត្តនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន និងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

២-ឈ្មោះ មាស សំអឿន ហៅ បឹប ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិន ពិត ប្រាកដ រស់នៅ ភូមិ អូរ តាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សមគំនិតក្នុងអំពើលួច ប្រព្រឹត្តនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង នៅ ភូមិសួនអំពៅលិច សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន កាលពីអំឡុងឆ្នាំ ២០២៣ រហូត ដល់ អំឡុង ខែ មិថុនា ឆ្នាំ ២០២៣ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តប៉ៃលិន រួចរាល់កាលពីថ្ងៃទី៥កក្កដាឆ្នាំ២០២៣ ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *