LogiCam ប្រកាសជាផ្លូវការ ផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ និង បញ្ញើរឥវ៉ាន់អន្តរជាតិនិងកម្ពុជា ដោយប្រើប្រាស់ស្តង់ដារ លំដាប់លេខ១ក្រុមហ៊ុនថៃ LEO មិនដែលធ្លាប់មានពីមុននៅកម្ពុជា

ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន Logistics Intelligence Cambodia (LOGICAM) និងក្រុមហ៊ុន LEO Global Logistics Public Co., Ltd. (LEO) បានការសម្ពោធជាផ្លូវការ ជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនិងបញ្ញើរឥវ៉ាន់អន្តរជាតិកម្ពុជា ដោយភាគីទាំងពីរបានព្រមព្រៀងគ្នា ចូលរួមបណ្តាក់ទុនរួមគ្នានៅកម្ពុជា ដើម្បីបម្រើតម្រូវការដែលកំពុងនិងកើនឡើង លើវិស័យធុរកិច្ចនៅកម្ពុជា ដោយមានការអញ្ជើញចូលរួម ដ៏ខ្ពង់ខ្ពស់នៃគណៈធិបតី លោក ឈើតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំព្រះរាមាណាចក្រកម្ពុជា។

ពិធីប្រកាសជាផ្លូវការទទួលស្គាល់និងអបអរ “ជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនិងបញ្ញើរឥវ៉ាន់អន្តរជាតិកម្ពុជា” ក្រោមវត្តមានផងដែរពីលោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ថាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅព្រះរាជាណាចក្រកម្ពុជា, លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។ 

LogiCam ជាក្រុមហ៊ុនអាជីវកម្មដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនិងបញ្ញើរឥវ៉ាន់អន្តរជាតិ នៅកម្ពុជា នៅខណៈពេលដែល ក្រុមហ៊ុន LEO ជាក្រុមហ៊ុនធំលំដាប់លេខ១ល្បីមានសេវាកម្មឈានមុខគេរបស់ប្រទេសថៃ សហការជាមួយគ្នាលើសេវាកម្មដឹកជញ្ជូនរួមគ្នាជាមួយ LogiCam សម្រាប់ប្រទេសថៃនិងកម្ពុជាចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះផងដែរ “សេវាកម្មដឹកជញ្ជូនទំនិញនិងបញ្ញើរឥវ៉ាន់អន្តរជាតិ” របស់ LogiCam នឹងផ្តល់សេវាដល់អតិថិជនទាំងអស់ រួមមាន សេវាកម្មដឹកជញ្ជូនឆ្លងប្រទេស ការដឹកជញ្ជូនទំនិញអន្តរជាតិ សេវាគយ ការដឹកជញ្ជូនទំនិញក្នុងស្រុក សេវាកម្មឃ្លាំង និងការគ្រប់គ្រងឃ្លាំង និងការចែកចាយទំនិញទៅដល់ភ្ញៀវ ។ល។

ថ្លែងក្នុងកម្មវិធី លោកបណ្ឌិត សូប៉ាឆៃ វិរៈភូជុង (Supachai Verapuchong) ជាប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាង ក្រុមហ៊ុន Logistics Intelligence Cambodia (LOGICAM)  និង លោក កេទីវិត ស៊ីតទីស៊ុនថនវង្ស(Kettivit Sittisoontornwong) ជានាយកប្រតិបត្តិក្រុមហ៊ុន LEO Global Logistics Public Co., Ltd., (LEO) លោកបានមានប្រសាសន៍ ជុំវិញប្រវត្តិនៅការចាប់ផ្ដើមជំនួញក្នុងប្រទេសកម្ពុជា និង ភាពប្រែមុខមាត់នៅភាពរីកចំរើនលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច យ៉ាងឆាប់រហ័ស ជាទីតាំងមួយ មានសក្កដានុពលសម្រាប់អ្នកជំនួញ។ ការព្រមព្រៀងគ្នាចូលរួមបណ្តាក់ទុនរួមគ្នារវាងភាគីទាំងពីរនៅ កម្ពុជាគឺដើម្បីបម្រើតម្រូវការដែល កំពុងនិងកើនឡើងពីវិស័យធុរកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះលោក លោកបណ្ឌិត សូប៉ាឆៃ វិរៈភូជុង វិរៈភូជុង (Supachai Verapuchong) ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាង ក្រុមហ៊ុន Logistics Intelligence Cambodia  (LOGICAM) លោកបានប្រសាសន៍ ជុំវិញការសម្រេចរួមធនជាមួយ  LEO ដោយសារ ក្រុមហ៊ុននេះជាក្រុមហ៊ុនធំនៅក្នុងប្រទេសថៃ ដេលមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងការផ្ដល់សេវាកម្ម សម្រាប់ អតិថិជនក្នុងការដឹងជញ្ចូន ជាច្រើនប្រទេសកន្លងមក ដែលជាដៃគូរដៃគូរដ៏ល្អ ក្នុងការសហការជាមួយ LOGICAM។ សម្រាប់អ្វី ដែលក្រុមហ៊ុនផ្ដល់ឲ្យចំពោះអតិថិជនគឺការជឿនជាក់លើសេវាកម្ម និង ទំនួលខុសត្រូវ ។ ជាក្ដីសង្ឃឹមគឺយើងចង់បង្ហាញភាពជាបងប្អូន នៅបណ្ដាប្រទេស កម្ពុជា ថៃ  ឡាវមីយ៉ាន់ម៉ាព្រោះយើងជាអ្នកព្រោះពុទ្ធសាសនា យើងមានឪពុកតែមួយ ហើយយើងកើតនៅលើដងទន្លេមេគង្គដូចគ្នាដោយមិនសំដៅលើភាពជោគជ័យតែមួយមុខ។ 

ចំណែក លោក កេទីវិត ស៊ីតទីស៊ុនថនវង្ស (Kettivit Sittisoontornwong) ជានាយកប្រតិបត្តិ – LEO Global Logistics Public Co., Ltd (LEO) ក៏បានបញ្ជាក់ដែរ ថា ការសហការជាមួយ LOGICAM នេះជាការសហការពេលវែង ដែលលោកបានត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សេវាកម្មទាំងក្នុងតំបន់និងខាងក្រៅ ក្នុងពេលឆាប់ៗខាងមុខ។ហើយកម្ពុជានិងកា្លយជាជំនាន់ថ្មី និងមានការរីកចំរើនជាមួយគ្នា។ ក្រុមហ៊ុនរបស់លោកមានចក្ខុវិស័យក្នុងការ ផ្ដល់ភាពងាយស្រួលក្នុងការដឹងជញ្ជូន សម្រាប់អ្នកជំនួញទាំងអស់នៅកម្ពុជា៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *