លោក ឃិត ឈឿន ៖ អ្វីដែលខ្ញុំធ្វើទោះជាមិនចំណេញ ប្រសើជាងយកលុយទៅទិញរបស់នាំចូល

ភ្នំពេញ ៖ គឺជាគំនិត ក្នុងការជួយគាំទ្រ ដល់ផលិតផលក្នុងស្រុក លើកតម្កើន កសិផលដែលខ្លួនធ្វើបាន ចែកជូនដល់ ប្រជាពលរដ្ឋ ក្នុងប្រទេស ទោះមិនទទួលបាននូវផលចំណេញក៏ដោយ។ នេះជាទស្សនៈរបស់លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ។

លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ បានថ្លែងក្នុងហ្វេសបុកថា ៖ “អ្វីដែលខ្ញុំធ្វើទោះជាមិនចំណេញ តែប្រសើជាងយកលុយទៅទិញរបស់គេនាំចូល។ អ្វីដែលផលិតបានខ្លួនយើង ជួយគ្នាធ្វើជួយលក់ជួយទិញគ្នា សាច់ប្រាក់មិនចេញក្រៅប្រទេស”។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕

Leave a Reply

Your email address will not be published. Required fields are marked *