លោក ឃិត ឈឿន ៖ បង្រៀនមនុស្សអោយចេះរកប្រាក់ មិនមែនបង្រៀនអោយចាំយកអំណោយទេ

ភ្នំពេញ ៖ លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ បានរៀបរាប់ពីការពិតមួយ នៃជីវិតតស៊ូ ខិតខំប្រឹងប្រែង ពីនាក់បងប្អូន កាលពីនៅតូចៗ ដែលយល់ពីទុក្ខលំបាក របស់ ម្តាយឪពុក ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។

លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ បញ្ជាក់ថា ៖ “ខ្ញុំនិងប្អូនប្រុសចេះជួយរកប្រាក់អោយម្តាយឪពុកតាំងពីក្មេង ធ្វើអោយពួកខ្ញុំធំឡើងមានគំនិតរកស៊ីរហូតមក។ ទម្លាប់ក្មេងអោយចេះរកប្រាក់ពីតូចក៏ជាបទពិសោធន៍ជីវិតមួយដែរ”។

លោក ឃិត ឈឿន បានលើកយក បទពិសោធន៍ ដែលធ្លាប់ជួប មកបង្ហាញថា ៖ នៅសាលារៀនក្នុងបរទេសខ្លះដែលខ្ញុំធ្លាប់ទៅ សិស្សអាចសុំប្រាក់វិនិយោគតិចតួចពីអាណាព្យាបាល ធ្វើរោងមាន់យកស៊ុត មានសួនបន្លែ មានរោងជាងឈើ… អនុញ្ញាតិអោយសិស្សចូលរួមបង្ករបង្កើនផល ពេលបានផលគេចែកអោយសិស្សបរិភោគ ឬលក់អោយអាណាព្យាបាលសិស្ស យកប្រាក់សន្សំជូនសិស្ស ធ្វើរបៀបនេះកុមារចេះរួមគ្នារកប្រាក់ ចេះរួមគ្នាទិញលក់ ចេះសន្សំ។ លោកគ្រូអ្នកគ្រូ ជាពិសេស តាមសាលានៅជនបទ អាចយកគំនិតនេះទៅពិចារណា។ ម្យ៉ាងទៀតរួមគ្នាដាំដើមឈើ គាត់ធំជាមួយដើមឈើ ធំឡើងគាត់នឹងស្រឡាញ់ធម្មជាតិ។

លោកអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ បញ្ជាក់ថា ៖ “បង្រៀនមនុស្សអោយចេះរកប្រាក់ មិនមែនបង្រៀនអោយចាំយកអំណោយទេ”។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ មាន សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354 /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕

Leave a Reply

Your email address will not be published. Required fields are marked *