កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ពាក់ព័ន្ធករណីមរណភាពអតីតប្រពន្ធ

កណ្តាល ៖ កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ នាថ្ងៃទី២៦កក្កដាឆ្នាំ២០២៣ បានឃាត់បុរសម្នាក់ពាក់ព័ន្ធករណី យកកាំបិតចាក់អតីតប្រពន្ធបណ្តាលឱ្យបាត់បង់ជីវិត នៅចំណុចភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្ដដា  ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីយប់។

មន្ត្រីអាវុធហត្ថនិយាយថា ជនរងគ្រោះឈ្មោះ សែម គឹមសាន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត ភូមិព្រីង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិ ឃុំ កើតហេតុ (ត្រូវជាអតីតប្រពន្ធ)ស្លាប់ របួសចំនួន០៤កន្លែង (១. លើដោះខាងឆ្វេង , ២. ចំហៀងដោះខាងស្តាំ , ៣. ក្រោមឆ្អឹងជំនីខាងស្តាំ , ៤. ក្រោយខ្នងខាងឆ្វេង ) ។

ចំណែកជនសង្ស័យឈ្មោះ អឿន ស៊ិន ភេទប្រុស​ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំស្រុកកៀនស្វាយ​ខេត្តកណ្តាល​ (ឃាត់ខ្លួន) ។

មន្ត្រីដដែលបន្តថា កាលពីវេលាម៉ោងថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះឈ្មោះ សែន គឹមសាន  បានត្រលប់មកពីបោះឆ្នោតវិញហើយបានចូលផឹកស្រាបៀរនៅផ្ទះអ្នកជិតខាងឈ្មោះ ជឿន ភេទប្រុស ។ លុះដល់ម៉ោង៦និង៣០នាទីយប់ជនសង្ស័យឈ្មោះ អឿន ស៊ិន ដែលត្រូវជាអតីតប្តីបានយកកូនកាំបិតដើរចេញពីផ្ទះទៅចាក់ជនរងគ្រោះនៅចំណុចក្បែររោងគោឈ្មោះជឿនរួចបានដើរទៅផ្ទះប្រាប់កូនស្រីឈ្មោះ ស៊ិន រក្សា ថា«ឯងទៅមើលម៉ែឯងផងអញបានចាក់ម្តាយឯងងាប់ហើយ ហើយអញក៏អារកខ្លួនឯងឱ្យស្លាប់ដែរ»។ ឮឪពុកនិយាយដូច្នេះនាងក៏ដើរទៅមើលម្តាយក៏បានឃើញម្តាយខ្លួនត្រូវឪពុកបានចាក់នឹងកាំបិតស្លាប់ពិតមែន។

សាកសពត្រូវបានកម្លាំងជំនាញកោសល្យវិច័យ នគរបាលខេត្តនិងពេទ្យខេត្តបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅទីបញ្ជាការដ្ឋានស្រុកដើម្បីបន្តនីតិវិធី ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *