បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណីលួចម៉ូតូកង់បី​

បន្ទាយមានជ័យ​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានបញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦កក្កដាឆ្នាំ២០២៣ ពាក់ព័ន្ធ​ករណីលួចម៉ូតូកង់បី​ ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូកង់បី នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយយោងតាមពាក្យបណ្តឹងឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅទីតាំងកេីតហេតុខាងលេី។ 

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ សេង សូនី ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់បាន​ ម៉ូតូកង់បីឥណ្ឌា (PassApp) ម៉ាក BAJAJREMAXIMAZ ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង 1AM-9890។ 

លោកនួន​ នីណារ៉ូ​ បញ្ជាក់ថា​ នៅវេលាកេីតហេតុជនរងគ្រោះបានចតម៉ូតូកង់បីមុខបន្ទប់ជួល​ រួចទៅសម្រាក​ ,លុះព្រឹកឡេីងចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូក៏ផ្អេីលឆោឡោ​ និងបានឆែកមេីលកាមេរ៉ាសុវត្ថិភាព​ ឃេីញជនសង្ស័យធ្វេីសកម្មភាពលួចម៉ូតូ ហើយជិះចេញទៅបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ 

ក្រោយការឃាត់ខ្លួន​និងសួរចម្លេីយ ជនសង្ស័យ​បានសារភាពថា​ «ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន​ ហេីយកន្លងទៅខ្លួនធ្លាប់បានជាប់ពន្ធនាគារចំនួន០១លើកពាក់ព័ន្ធករណីលួចនៅក្នុងរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០២១»។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃពុធ ទី២៦​ ខែកក្កដា​​​​ ឆ្នាំ​២០២៣​។ចំណែកម៉ូតូ​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដេីមវិញ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *