កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បានឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បានឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង៨ព្រឹក នៅចំណុចភូមិជ្រោយដង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្ត្រីងាវុធហត្ថនិយាយថា ជនសង្ស័យ​ ០២នាក់រួមមាន ១-ឈ្មោះ យ៉ុន យ៉ាវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ និង ២-ឈ្មោះ រេន រស្មី ហៅស្មីភេទប្រុស  អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

វត្ថុ​តាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៧កញ្ចប់ , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយ, ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហម  គ្មានស្លាកកលេខ ,សម្ភារសម្រាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

មន្ត្រីដដែលបន្តថា ដោយបានទទួលពត៌មានពីប្រជាពលរដ្ឋល្អថា «មានការជួញដូរនិងចែកចាយគ្រឿងញៀន​»កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ០៨នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកមេបញ្ជាការស្រុកចុះទៅដល់ចំណុចកេីតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យឈ្មោះ យ៉ុន យ៉ាវ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ។

ពេលនោះកម្លាំងបានឃាត់សួរនាំនិងធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ០៥កញ្ចប់តូចនិងសម្ភារប្រើប្រាស់មួយចំនួនដែលលាក់ទុកក្នុងហោប៉ៅខោខូវប៊យឆ្វេងខាងមុខ ។ ក្រោយពីសួរនាំ​ ជនសង្ស័យបានសារភាពថា«ឈ្មោះ រេន រស្មី ភេទប្រុស ត្រូវជាប្អូនថ្លៃបានប្រើឱ្យខ្លួនយកគ្រឿងញៀនទៅលក់ឱ្យគេ»។

មន្ត្រីដដែលបន្តទៀតថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ កម្លាំងជំនាញបានចុះទៅដល់ផ្ទះឈ្មោះ រេន រស្មី និងធ្វើការឆែកឆេរផ្ទះដោយមានអាជ្ញាធរមេភូមិចូលរួមសហការ​ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០២កញ្ចប់ធំនិងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១លាក់ទុកក្នុងកាបូបតូចពណ៌ផ្កាឈូកទុកនៅលើគ្រែលាងចាននៅខាងក្រោយផ្ទះ ។

បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕(ដោយ ធ្នូជ័យ)

               ​       

​            

Leave a Reply

Your email address will not be published. Required fields are marked *