លោក ឃិត ឈឿន ៖ ពលរដ្ឋ អាចចិញ្ចឹម មាន់ទា បន្លែត្រីសាច់ យកមកលក់ជូនភ្ញៀវបាន អាចបង្កើតមុខរបរ ជូនប្រជាជននៅជនបទ

ភ្នំពេញ ៖ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ថ្លែងលើហ្វេសបុកថា ៖ អោយតែទំនេទៅចំការ លោកចូលចិត្តទៅថតរូបជាមួយ ដើមគីនីន មួយដើមនេះ វាធំលូតលាស់លឿន។ ដើមគីនីនមួយដើមនេះ លោកបានទិញគេមក ក្នុងតំលៃ ត្រឹមតែ 2000៛ ប៉ុណ្ណោះ ឥឡូវលោកដាំបាន ប្រហែល ៩ខែទៅ១០ខែហើយ។ 

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ រំពឹងថា ៖ ពេលដើមគីនីន មួយដើមនេះ ធំឡើងវានឹងផ្តល់ ជាម្លប់តាមមាត់បឹង ល្អណាស់ នឹងមានមនុស្សមកសំរាកលេងទីនេះ ជាមិនខាន លើផ្ទៃទឹកធ្វើផ្ទះបណ្តែត អង្គុយស្ទូចត្រី បរិភោគអាហារធម្មជាតិ។

លោក ឃិត ឈឿន ក៏បានបញ្ជាក់ថា ៖ ប្រជាជននៅក្នុងតំបន់ (ស្រុកភ្នំស្រួច និង បរសេដ្ឋ) អាចចិញ្ចឹមមាន់ ទា រួមជាមួយ បន្លែត្រីសាច់ ផ្សេងៗ យកមកលក់ជូនភ្ញៀវបាន ដោយលោកនឹងមានផ្តល់ជូន នូវទីតាំង សម្រាប់ការលក់ដូរ របស់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ផងដែរ។ វាជាការបង្កើតការងារ បង្កើតមុខរបរជូនប្រជាជននៅជនបទ រួមគ្នាអភិវឌ្ឍប្រទេស។ មរតកជីវិត សំរាប់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ។ ក្រុមហ៊ុន ចំរើន សម្បត្តិ មានដូចជា សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354  /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕

Leave a Reply

Your email address will not be published. Required fields are marked *