ធ្លាប់ជាប់ព័ន្ធធានាគារ ២លើក មិនរាងចាលចេញមកវិញ ធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេចតែរត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានដើរឆក់ទូរស័ព្ទពីជនរងគ្រោះ បានសម្រេច តែចំថ្ងៃស៊យ សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ល្បាតនៅក្បែរកន្លែងកើតហេតុ ប្រទះឃើញបានប្រដេញឃាត់ខ្លួន បានភ្លាមៗ ។ 

ហេតុការណ៏នេះ កើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ផុន ម៉ៅ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យចាងលើធ្លាប់ជាប់ពន្ធនាគារ ០២លើកដោយក្នុង ឆ្នាំ២០២០ និង ក្នុងឆ្នាំ២០២១ រយៈពេល ១ឆ្នាំ ពីបទ ៖ លួច ។

តាមប្រភពព័ត៏មាន ពីជនរងគ្រោះឈ្មោះ ជា ប៊ុនស្រុី ភេទ ប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុនពេលកើតហេតុ ជនរងគ្រោះបានកាន់ទូរស័ព្ទម៉ាក Oppo ពណ៌ខៀវ ក៏ស្រាប់តែមានជនសង្ស័យខាងលើ ដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះ ពេលនោះជនរងគ្រោះបាន ” ស្រែកចោរៗ ” ។ ខណៈពេលនោះដែរ សមត្ថកិច្ចដែរល្បាតនៅក្បែរទីតាំងខាងលើ បានឮជនរងគ្រោះស្រែកថា ចោរៗ សមត្ថកិច្ចក៏ប្រដេញចាប់ជនសង្ស័យភ្លាមៗ និង ធ្វើការដកហូតទូរស័ព្ទ oppo មួយគ្រឿង ពណ៏ ខៀវ  ដែលជារបស់ជនរងគ្រោះ។

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅអធិការខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរបន្ត និង ចាត់ចែងតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *