ស្កុបពី ពន្លះ ស៊ុយស៊ីគីឡេត ស្លាប់ម្នាក់នៅនិងកន្លែង ម្នាក់ទៀតស្លាប់ ស្លាប់ដល់មន្ទីរពេទ្យ

ភ្នំពេញ: បុរសពីនាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ភ្លាម រីឯម្នាក់ទៀតខ្ទាតចូលរថយន្តដឹកទំទិញមួយគ្រឿងខ្ទិចជើងទាំងសង្ខាង ស្លាប់ក្រោយបញ្ចូនទៅសង្គ្រោះ ។ ហេតុការណ៍នេះកើតឡើងកាលវេលា ម៉ោង៤និង២០នាទីល្ងាច ថ្ងៃច័ន្ទ ទី៣១ ខែកក្តដា ឆ្នាំ២០២៣ ត្រង់ចំណុចមុខវត្តកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់នៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ភេទប្រុសអាយុប្រហែល២០ឆ្នាំជាង។ ដោយបុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយស៊ីគីឡែតពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង1P.5452 ជិះតែម្នាក់ឯង។ចំណែក ភាគីម្ខាងទៀតជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ 1KF.2326 ជិះម្នាក់ឯងមិនទាន់ស្គាល់អត្តសញ្ញាណ។ រថយន្ដដែរបានកិនមនុស្សស្លាប់ ប្រភេទឡានសណ្ដោងរ៉ម៉កដឹកទំនិញ ដែលមានស្លាកលេខ ភ្នំពេញ 3B.2799។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសដែលជិះម៉ូតូស្កុបពី ជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាជាមួយនឹងម៉ូតូស៊ុយគីលែតដែលកំពុងឆ្លងផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីជើងទៅត្បូង ក៏ប៊ុកគ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូម៉ាកលែតបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្ចាស់ម៉ូតូស្កុបពីបានខ្ទៀតចូលកងរថយន្ថកិនបាក់ជើងទាំងសងខាងហើយបានបាត់បង់ជីវិតនៅពេលបញ្ជូនដល់មន្ទីពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចរងចាំប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ដោយ: ហង្ស សុជាតិ ១៣

Leave a Reply

Your email address will not be published. Required fields are marked *