កម្លាំងល្បាតខណ្ឌសែនសុខ ក្របួចជនសង្ស័យ៣នាក់ រកឃើញដែកកែច្នៃ ឆ្កឹះសោនិងកាច់សោ.ក ម៉ូតូ

ភ្នំពេញ​: ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍មូលដ្ឋានបានចេញល្បាតព្រមគ្នា ដើម្បីបង្ការនិងបង្ក្រាបបទល្មើសកុំអោយកើតមាន បានប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូឌុបគ្នា ដោយសង្ស័យបានឃាត់ដើម្បីសួរនាំនឹងឆែកឆេរ ក៏ឃើញដែលកែឆ្នៃ សំរាប់ឆ្កឹះសោរនិងកាច់សោរ.កម៉ូតូ កាល​ពី​វេលាម៉ោង​១២និង៥០នាទីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃអង្គារ ទី​១​ ខែសីហា​ ឆ្នាំ​២០២៣ត្រង់​ចំណុច​មុខផ្ទះលក់បង្អែម តាមបណ្ដោយ​ផ្លូវ​២០០២​ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​។

តាមប្រភពពី​សមត្ថកិច្ច​ខណ្ឌ​សែនសុខ បានឲ្យ​ដឹង​ថា​នៅមុន​ពេល​កេីតហេតុ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ដេីម្បី​កាត់​បន្ថយ​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កេីតឡេីង​ដោយ​ប្រការ​ណាមួយ​។ លុះដល់ចំណុច​កេីតហេតុ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ប្រទះ​ឃេីញ​ជនសង្ស័យ​ចំនួន​បីនាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ សេ១២៥ ស៊េរី​ឆ្នាំ​២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​1AA.7574។ បាន​ជិះ​ឌុប​គ្នា​តាមបណ្ដោយ​ផ្លូវ​២០០២​ ក្នុងទឹសដៅពីកើត ទៅលិចដោយ​ក្នុង​លក្ខណៈ​សង្ស័យ​។ ហេីយ សមត្ថកិច្ច​បាន​ហៅជនសង្ស័យ​ទាំង​បីនាក់​នោះ​អោយ​ឈប់​ដេីម្បី​ធ្វើការ​ឆែក​ឆេរ​ត្រួតពិនិត្យ​។ ខណៈពេល​នោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​បីនាក់​បាន​ដក​កាបូប​លុយ​បោះចោល​ រួចរួចសមត្ថកិច្ចក៏បានរើសយក​កាបូប​នោះមក​ឆែកឆេរ​ ក៏ឃេីញមានឧបករណ៍សម្រាប់ចាក់ សោរក៏​ម៉ូតូ​ និងសម្រាប់ឆ្កឹះសោរ​មួយ​កំផ្លេ​។ ហេីយ​សមត្ថកិច្ច​ក៏បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​បីនាក់​នោះ​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បីនាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំខ្លួន​យក​ទៅ​ធ្វើ​ការ​សាកសួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដេីម្បី​កសាង​សំណុំ​រឿង​ចាត់ការ​ទៅ​តាម​និតិវិធីច្បាប់ជាបន្ត​ទៀត​៕ដោយ.ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *