យុវជនម្នាក់សម្រេចចិត្តចង.ក បញ្ចប់ជីវិត សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ភ្នំពេញ៖​ យុវជនវ័យ២៣ម្នាក់សម្រេចចិត្តចង.ក្នុងបន្ទប់ជួល នៅចំណុចបន្ទប់ជួលស្ថិតក្នុងក្រុមទី៥ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង ៣០នាទី ថ្ងៃទី១ សីហា ២០២៣ ។

ជនរងគ្រោះមានឈ្មោះ​ មាស​ សារុនរិទ្ធី​ អាយុ២៣ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួយកើតហេតុ និងស្រុកកំណើតនៅភូមិទួលរកា​ ឃុំជាងទង ​ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាអស់រយះពេលជាច្រើនថ្ងៃហើយដែលមិនបានឃើញបុរសរងគ្រោះនេះចេញមកខាងក្រៅហើយសង្ស័យថាបុរសរូបនេះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយកន្លែងធ្វើការបានបញ្ឈប់ការងារ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានទាក់ទងទៅកម្លាំងជំនាញចក្ខុកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការពិនិត្យកោសល្យវិច័យទៅលើសព។ ចំណេកសពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *