ឆ្លងចរន្តឆាបឆេះតូបជួល ក្នុងបុរីពិភពថ្មីកំបូល កម្លាំងសង្គ្រោះជួយទាន់ពេល

ភ្នំពេញ​៖​ អគ្គីភ័យមួយបានឆាបឆេះតូបលក់ដូរមួយកន្លែង ចំនួន២តូបជាប់គ្នាបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៣​ ចំណុចផ្ទះលេខ៥៩ ផ្លូវ២ បុរីពិភពថ្មី ភូមិត្រពាំងគល់​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។

តាមប្រភពពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់អង្គុយលេងនៅខាងក្រោមក្នុងបន្ទប់ស្រាប់តែទុស្សេរចរន្តភ្លើង បានឆាបឆេះបន្ទប់ជាន់លេីភ្លាមនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចអោយជួយអន្តរាគមន៍។

ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន២គ្រឿង​ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៩១១​ ចំនួន១គ្រឿង​ មកអន្តរាគមន៍ភ្លាមៗ។

ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ឡាន​ របស់កងពលតូចលេខ៧០មួយគ្រឿង​ រថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មីមួយគ្រឿងហេីយអគ្គិភ័យក៏រលត់ទៅវិញ​  ដោយរងការខូចខាតសម្ភារៈមួយចំនួន។ ចំពោះមូលហេតុបណ្តាលមកពីឆ្លង
ចរន្តអគ្គិសនី។

សមត្ថកិច្ចបញ្ជាក់ថា​ តូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីមានទំហំ​ ២,៥០ម៉ែត្រ​ គុណ៤ម៉ែត្រ២តូបជាប់ៗគ្នា​ ៕ដោយ៖BBN19សែនជ័យ

Leave a Reply

Your email address will not be published. Required fields are marked *