រថយន្តតូចបើកបុកជាមួយរថយន្តធំ បណ្ដាលឱ្យបុរសម្នាក់របួសកៀបជាប់ក្នុងរថយន្ត

ព្រៃវែង ៖ មានករណីរថយន្តម៉ាក Lexus 400h បើកបុកជាមួយរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ជាម្ចាស់រថយន្ត lexus រងរបួដដាច់ដៃម្ខាង កៀបជាប់ក្នុងរថយន្ត ត្រូវបានកម្លាំងនគរបាលស្រុកពារាំង ចុះអន្តរាគមន៍គាស់រថយន្តយកមនុស្សចេញក្រៅ ហើយហៅរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខការាសសាំងអូនគន្ធា  លើផ្លូវជាតិលេខ ៨ ចន្លោះគីឡូម៉ែត្រ ៥៥-៥៦ ស្ថិតនៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាក Lexus 400h ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-7501 បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង  បើកបរក្នុងទិសដៅពីលិចទៅកើត ។ 

លុះធ្វើដំណើរដល់ចំណុចកើតហេត្តរថយន្តខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក់នីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ TK-0441 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្ដាលឱ្យអ្នកបើកបររថយន្ត Lexus 400h របួសធ្ងន់។ ចំណែករថយន្តបែន បានក្រឡាប់បះកង់ ហើយម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកពារាំង បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង និងសង្គ្រោះជនរងគ្រោះដែលគៀបជាប់ក្នុងរថយន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែក វត្ថុតាងរថយន្តទាំង ២គ្រឿង ត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *