Update ៖ រថយន្ដដឹកកម្មកររោងចក្រ រេចង្កូតក្រឡាប់ធ្លាក់ខុសផ្លូវកៅស៊ូ នៅស្រុកសំ​រោងទង របួសធ្ងន់​-ស្រាល៥១នាក់

កំពង់ស្ពឺ ៖ មានរថយន្ដ១គ្រឿងហ៊ីយ៉ាន់ដាយ ដឹកកម្មករ កម្មការិនីជាង៧០នាក់បានបើកធ្លាក់ខុសផ្លូវបណ្តាលឱ្យក្រឡាប់របួសធ្ងន់​-ស្រាល៥១នាក់ នៅព្រឹកថៃ្ងសៅរ៍ទី០៥ខែសីហាឆ្នាំ​២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនិយាយថា រថយន្ដហ៊ីយ៉ាន់ដាយ ដឹកកម្មករ ពណ៌ស គ្មានស្លាកលេខ ផ្ទុលទម្ងន់2.5តោន អ្នកបើកបរឈ្មោះគា ទីណា ភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ (គេចខ្លួន)ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង​៧០នា​ក់ បណ្តាលឱ្យក្រឡាប់របួសធ្ងន់​-ស្រាល៥១នាក់ ប្រុស ១៧នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ០៨នាក់ ប្រុស ០២នាក់​ ។

ប៉ូលិសនិយាយថា មូលហេតុ​ រថយន្ដបើកបរ​ បាត់ម្ចាស់ការ​ ដោយធ្វេី​ដំណេីរពីទិសខាងជើង-ទៅត្បូងមកដល់ចំណុចផ្លូវកោង​ រថយន្ដបត់ទៅកើតបណ្ដា​លអោយរេចង្កូតក្រ​ឡាប់ធ្លាក់ស្រែ ។ 

តាមការបញ្ជាក់ពី​ លោក​វរៈសេនីយ៍ឯក​ ឃុត​ សុផល​ អធិការស្រុកសំរោងទង​ អ្នករងរបួស​មាន៥១នាក់​ ខណៈពេលនេះសមត្ថកិច្ចនគ​របាលបានកំពុងជួយសម្រួលនិងសង្រ្គោះបញ្ជូនទៅកាន់​មន្ទីរពេទ្យឯកជន-រដ្ឋ​  សង្រ្គោះ​បន្ទាន់​រួចហើយ។

ក្រោយហេតុការណ៍បង្កគ្រោះថ្នាក់ខា​ងលេី​ លោកឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ បានបញ្ជាឱ្យជំនាញចរាចរណ៍​ និងអធិកា​រ​នគរបាលស្រុក​សំរោងទង​ សហការ​ស្រាវជ្រាវ​រកបុគ្គល​ជា​អ្នកបេីកបរ​ មកទទួលខុសត្រូវចំពោះហេតុ​ការណ៍​ដែលបានបង្កឡេីង​ ឱ្យមានការខូចខាត​និងរងរបួស​ធ្ងន់​ស្រាល​ ដល់បងប្អូន​កម្មករ​ កម្មការិនី​ បន្ថែមទោសទណ្ឌ​ និងលេីច្បាប់ចរាចរ​ណ៍បន្ថែម​។ តេីអ្នក​បេីកបរត្រូវទទួលបែបណារាល់​ការប្រព្រឹត្ដ​ និងបង្កឱ្យមានព្យសនកម្មដល់អ្នកដំណេីរដែលផ្ញេីវាសនាលេីខ្លួន។ 

លោកស្នងការបន្តថា អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក​ណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ គួរតែចូល​ខ្លួនមកដេីម្បីគេចពីការទទួលខុសត្រូវ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *