រថយន្តដឹកដី បុកម៉ូតូ២គ្រឿង ហោះពីលើស្ពាន ចូលទៅក្នុងប្រឡាយបាត់បង់ជីវិតម្នាក់,របួស២នាក់

ភ្នំពេញ ៖ មានករណីរថយន្តដឹកដី បុកម៉ូតូ២គ្រឿង បណ្ដាលរថយន្តបុកម៉ូតូ និងប្លោងហោះពីលើស្ពានចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិច ទាំងរថយន្តនិងមនុស្ស បណ្ដាលឱ្យបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤សង្កាត់រលួស ខណ្ឌដង្កោ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកដី បុកជាមួយម៉ូតូពីរគ្រឿង ខណៈមកដល់ផ្លូវបំបែកជា៣ មិនបង្អង់ល្បឿនបណ្ដាលរថយន្តបុកម៉ូតូនិងប្លោងហោះពីលើស្ពានចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិច នៅទាំងរថយន្តនិងមនុស្ស បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ, ចំណែកអ្នកបើកម៉ូតូប្រុសស្រីបីនាក់រូបរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះនិងតែកុងរថយន្តនៅឡើយនោះទេ។ ដគបូងគេបានឃើញរថយន្តដឹកដី មួយគ្រឿងពាក្យស្នាក់លេខ ចង្កូតស្ដាំ KDL-1470 បើកបរតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចមួយកើត ។

ខណៈពេលមកដល់ផ្លូវបំបែកជាបីស្រាប់តែមានម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ មួយគ្រឿងបើកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងមកជើង បានឡើងមកលើផ្លូវលេខ 104 ,ខណៈនោះធ្វើឲ្យរថយន្តដឹកដីជាន់ហ្វ្រាំងមិនទាន់ ក៏បណ្តាលឲ្យបុក រួចបួងចង្កូតគេចជ្រុលទៅបុកជាមួយម៉ូតូនារីម្នាក់ទៀត រួចហោះពីលើស្ពានធ្លាក់ចូលប្រឡាយកប់ទាំងតៃកុងរថយន្ត រយៈពេលជិត២ម៉ោង ,ទើបប្រជាពលរដ្ឋយករថយន្តស្ទូចជួយសង្គ្រោះបានទាន់ពេលវេលា ប៉ុន្តែអកុសលតៃកុងរថយន្តត្រូវបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យដដែល។ ចំណែកជនរងគ្រោះប្រុសស្រី៣នាក់ដែលជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។

សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែងយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕(ប៉ូច គឹសុខ)

Leave a Reply

Your email address will not be published. Required fields are marked *