ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តបម្រើជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា « ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីងបងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះរូបខ្ញុំក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងរូបខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ 

ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំ អោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនិងការជំរុញការអភិវឌ្ឍប្រទេស ប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណា ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *