ស្រវឹងបើករថយន្តលឿន ទៅបុករបាំងចែកផ្លូវក្រឡាប់

ភ្នំពេញ : បុរសម្នាក់បើករថយន្តម៉ាក Jeep យ៉ាងលឿនទៅបុក របាំងថ្មចែកទ្រង់ផ្លូវបណ្ដាលឲ្យបាក់អស់ពីកង់ ហើយរថយន្តក្រឡាប់ សំណាង អ្នកបើកបរមិនរងរបួស បានបើកទ្វារចេញមកក្រៅ ។ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចជិត ស្តុបដីអ៊ិន តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកJeep ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BP.6722បើកតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុក របាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ពីរកង់ រថយន្តក្រឡាប់ផ្ងារជើងមួយចំហៀងភ្លាមៗគេឃើញយុវជនម្នាក់បានបើកទ្វាររថយន្តចេញតាមលើចុះមកក្រោមមានសភាពស្រវឹងស្រាជោគជាំ តែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចចំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្ករទៅរក្សាទុកនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *