លួចម៉ូតូដោះស្លាកលេខចេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ក្បាលកោះ បានល្បាតតាមមូលដ្ឋាន ពេលមកដល់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកធំ១សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច នៅថ្ងៃទី៨សីហាឆ្នាំ២០២៣ វេលាម៉ោង ៨ យប់។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់ ឈ្មោះ វី ចន្រ្ទី និង ឈ្មោះ ចិន ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពីពណ៌ស ស្លាកលេខដោះចេញ ប៉ុន្តែមានជាប់ខ្ចៅ លេខតួ-ម៉ាស៊ីន​ ៨២០៣៨៤២  ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ ស្រាប់តែឈ្មោះ ចិន រត់គេចខ្លួន ។  

បន្ទាប់មកសមត្ថកិច្ចបានឃាត់ឈ្មោះ វី ចន្រ្ទី ដកហូតម៉ូតូម៉ាកខាងលើ រួចបញ្ជូនមកទីស្នាក់ការប៉ុស្ដិ៍ធ្វើការសាកសួរ ។ក្រោយពីសាកសួររួចជនសង្ស័យឈ្មោះ វី ចន្រ្ទី បានឆ្លើយសារភាពថា «ម៉ូតូខាងលើ គឺរូបខ្លួន និងឈ្មោះ ចិន បានលួចពីគេ នៅខុនដូកំពុងសាងសង់​TK35ជាន់ ភូមិ៨ ផ្លូវលេខ៣១៧ សង្កាត់បឹងកក់ឆ ខណ្ឌទួលគោក។  

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង បានប្រគល់ឱ្យសមត្ថកិច្ចខណ្ឌទួលគោក ចាត់ការបន្ដតាមនីតិវិធីច្បាប់៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *