បំបែកក្រុមចោរគាស់ផ្ទះ លួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅស្រុកសំរោងទង

កំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទងដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំបូរ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅថ្ងៃទី៨ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ១១និង២០នាទី ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នគ់រួមមាន ១-ឈ្មោះ ម៉ៃ មី ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិព្រៃតាចាប ឃុំសំបូរស្រុកសំរោងទង ២-ឈ្មោះ យឹម សាវិន  ហៅបឿ ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិពោធិប្រេង ឃុំក្រាំងដីវ៉ាយស្រុកភ្នំស្រួច និង ៣-ឈ្មោះ ឆាយ វិបុល ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២និង៥០នាទីរសៀល កម្លាំងនគរបាលប៉ុស្តិ៍សំបូរបានធ្វើការល្បាតផ្លូវខាងជើងវត្តអង្គខ្មៅបានឃាត់ម៉ូតូ១គ្រឿងយកមករក្សារទុកនៅប៉ុស្តិ៍ ហើយរាយការណ៍ជូនលោកស្នងការរងទទួលផែនព្រហ្មទណ្ឌទើបដឹងថា«ម៉ូតូខាងលើពាក់ព័ន្ធករណីគាស់ផ្ទះលួចយកម៉ូតូកាលថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៣ នៅភូមិទួលសេរី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ »។ ដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខជនសង្ស័យបានដោះកប់ដីក្រោយផ្ទះ(កំពង់ស្ពឺ1Q-6105)។

ចំពោះករណីនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកសំរោងទង បានសាកសួរនិងប្រគល់ជូននគរបាលស្រុកស្រុកភ្នំស្រួចចាត់ការបន្តតាមនីតិវិធី ៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *