លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវករណីឃាតកម្មសម្លាប់ជនរងគ្រោះនៅឃុំសំរោងធំ!

កណ្តាល៖បុរសម្នាក់ត្រូវបានបងប្រុសនិងក្មួយៗលើកគ្នាមកសួរនាំនិងរករឿងវាយដំនិងកាប់សម្លាប់ដល់មុខផ្ទះបន្ទាប់ពីបុរសរងគ្រោះដែលជាមនុស្សមានបញ្ហាសសៃរប្រសាទផងនោះបានកាប់ក្មួយចំនួន២កាំបិតជាមុន៖

អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី១០ សីហា ២០២៣កន្លងទៅនេះនៅមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅចំណុចផ្សារផ្អាវក្នុងភូមិជ័យឧត្តម២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនដៃដល់និងជនរងគ្រោះគឺជាបងប្អូនបង្កើតហ្នឹងគ្នា។ដែលជនរងគ្រោះឈ្មោះ សេក កៅភេទប្រុស អាយុ៤០ឆ្នាំមុខរបរមិនពិតប្រកដ ចំណែកឯជនសង្ស័យឈ្មោះ សេក វិចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ ព្រមទាំងកូនប្រុស៣នាក់ទៀតមានទីលំនៅក្បែរគ្នាជាមួយជនរងគ្រោះស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើហើយក៏ត្រូវជាបងប្អូនបង្កើត និងជាពូ-ក្មួយ ជាមួយគ្នាផងដែរ។

លោកវរសេនីយ៍ឯក ព្រំុ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា!ជនរងគ្រោះជាមនុស្សមានបញ្ហាខួរក្បាលនិងបានលេបថ្នាំសសៃរប្រាសាទជាប្រចាំហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅកាប់ក្មួយប្រុសរបស់ខ្លួនដែលមានរបងជាប់គ្នាចំនួន២កាំបិតរួចក៏រត់មកផ្ទះវិញ។ បន្ទាប់ពីឃើញប្អូនកាប់កូនរងរបួស បងប្រុសឈ្មោះ សេក វិចិត្តនិងកូនប្រុសចំនួន៣នាក់ទៀត បាននាំគ្នាសម្រុកចូលទៅវាយ និងកាប់ជនរងគ្រោះដើម្បីសងសឹកនិងបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងហើយក្រោយពីកើតហេតុជនសង្ស័យចំនួន៤នាក់ ឪពុក-កូនត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួន ជនសង្ស័យជាកូនចំនួន៣នាក់បានសារភាពថាពួកគេទាំង៣នាក់ពិតជាបានកាប់ទៅលើឪពុកមាឈ្មោះ សេក កៅបណ្តាលឱ្យស្លាប់មែនប៉ុន្តែ ឪពុករបស់ខ្លួន មិនបានកាប់ទេ គ្រាន់តែប្រើដំបងវាយព្រោះខឹងពូ កាប់ទៅលើប្អូនរបស់ពួកគេចំនួន២កាំបិតបណ្តាលឱ្យរងរបួស។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីម្តុំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីខណៈកូនទាំង៣សារភាពថា ពិតជាបានកាប់ទៅលើជនរងគ្រោះ ប៉ុន្តែឪពុកប្រកែកថា មិនបានចូលរួមប្រើហឹង្សារទេ។ 

ចំណែកឯអ្នកជិតខាងបាននិយាយថា ជនរងគ្រោះដែលបានស្លាប់ទៅនេះ ជាមនុស្សប្រើប្រាស់ញៀនគ្រឿងញៀនជោគជាំហើយថែមទាំងបែកទៀត និយាយមិនសូវដឹងខុសត្រូវនោះទេ មិនតែប៉ុណ្ណឹងមានបញ្ហាសសៃរប្រសាទ លេបថ្នាំរំងាប់អារម្មណ៍ជាប្រចាំថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *