ក្រសោបបុរស៩នាក់ កំពុងសេពថ្នាំញៀន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យ៩នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួននៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ៩នាក់រួមមាន ១-ឈ្មោះ តាន់ សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ  ,២-ឈ្មោះ ប៊ុត សំអ៊ន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ,៣-ឈ្មោះ ឡេង ប៉ី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ ,៤-ឈ្មោះ ផាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ,៥-ឈ្មោះ ប៉េះ ចាន់ថាវីភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ ,៦-ឈ្មោះ ភិន ក្តាម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ,៧-ឈ្មោះ ញិល សិដ្ឋភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ ,៨-ឈ្មោះ ចាន់ ត្រា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ និង៩-ជនសង្ស័យឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ពួកគេទាំង៩នាក់ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *