បុរសម្នាក់បើករថយន្តស៊េរីទំនើប ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងលឿន បានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាត ចំណែកអ្នកបើកបរ រងរបួសស្រាល ក់តឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២០ សីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

បេីតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃេីញបុរសម្នាក់ បើករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកHilux Rally ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-6911 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើទំនងជាស្រវឹងស្រា ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរគ្រាន់តែរង របួសស្រាលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញឱ្យចុះមកវាស់វែងនិងយករថយន្តទៅរក្សាទុក បណ្ដោះអាសន្នរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *