ព្រះអគ្គីឆេះរោងចក្រស៊ីភែល កែច្នៃរោមសត្វ និងស្បែកសត្វ នៅខណ្ឌដង្កោ​

ភ្នំពេញ​ ៖​ រោងចក្រស៊ីភែល(Cipel)កែច្នៃរោមសត្វ និងស្បែកសត្វ និង ស្តុកដោយអង្កាម​មួយកន្លែងជាប់ផ្លូវបេតុង ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឆ្លងចរន្តភ្លើងរហូតទុស្សេឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន​ចុះអន្តរាគមន៍​ នាវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៩ សីហា ឆ្នាំ២០២៣ ។ ចំពោះមូលហេតុកំពុងស្រាវជ្រាវ ។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា​ ម្ចាស់រោងចក្រឈ្មោះ ZHAO MEIQING ភេទស្រី អាយុ៤០ឆ្នាំជនជាតិចិន មុខរបរប្រធានរោងចក្រនិង ឈ្មោះ Shi Shang Hong ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន តំណាងរោងចក្រ។​ រោងចក្រនេះជាប្រភេទសំណង់​ជញ្ជាំងស័ង្កសីប្រក់ដំបូលស័ង្កសី មានទំហំ១៥គុណនឹង២៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារកម្ទេចរណារទាំងស្រុង​ តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។

​ភ្លាមៗនោះមានរថយន្ដពន្លត់អគ្គីភ័យសរុបចំនួន១៧គ្រឿងប្រើប្រាស់ទឹក៦៨ឡាម ក្នុងនោះមានក្រុមពន្លត់អគ្គីភ័យ៧១១(កងពលតូចលេខ៧០)ចំនួន០៣គ្រឿង ,ក្រុមរថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ​ចំនួន០៧គ្រឿង,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង,រថយន្តក្រុមហ៊ុនកោះនរា២គ្រឿងនិងរថយន្តក្រុមហ៊ុនបុរីប៉េងហួត២គ្រឿង ហើយពន្លត់ចប់នៅម៉ោង៣ទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល៕​ (ដោយ​ ៖​ ភារ៉ា​ ដង្កោ)

Leave a Reply

Your email address will not be published. Required fields are marked *