បើកបរម៉ូតូលឿន ខណៈមេឃកំពុងភ្លៀងខ្លាំង ដល់ផ្លូវកោងចាប់ហ្វ្រាំងបោកដួលត្រូវក្បាល

ព្រៃវែង ៖ បុរសម្នាក់បានដួលម៉ូតូបោកក្បាលបាត់បង់ជីវិតនៅនឹងកន្លែង ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងធ្លាក់ភ្លៀងខ្លាំង លុះដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំង បណ្ដាលឱ្យដួលបោកក្បាល ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះជួយអន្តរាគមន៍ វាស់វែង ពិនិត្យសាកសពនៅកន្លែងហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចផ្លូវលេខ៣១២ B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សពឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខ។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ,ឯម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *