ទុស្សេខ្សែភ្លើង ឆេះផ្ទះពលរដ្ឋមួយខ្នងអស់ទាំងស្រុង នៅក្រុងតាខ្មៅ

កណ្ដាល​ ៖ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅចំណុចក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល​ កើតឡើងនាថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង៩និង៤៥ នាទីយប់​ ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ទុស្សេខ្សែភ្លើង ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ​ ហ៊ុន សុភា ភេទ​ប្រុស អាយុ​៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌាមានទីលំនៅកើតហេតុខាងលើ។  ផ្ទះដែលឆេះសង់អំពីថ្មក្រោមឈើ លើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារមានប្រវែង០៧គុណនឹង០៩ ម៉ែត្រ ។ 

ចំពោះសម្ភាររងខូចខាត រួមមាន រថយន្តCRV ពណ៌ខ្មៅ​ ចំនួន​មួយគ្រឿង, ម៉ូតូកង់បីឥណ្ឌាពណ៌ស​ ចំនួន​មួយគ្រឿង,ម៉ូតូហុងដាគុបចំនួន​មួយគ្រឿង,កង់ចំនួន​មួយគ្រឿង​, លុយចំនួន​ ២០០០​ ដុល្លារ,ទូរទស្សន៍ចំនួន​មួយគ្រឿង​:ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និង សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ 

ភ្លាមៗនោះកងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ខេត្តបាន​ប្រេី​ប្រាស់​រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន ០២ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត​ ,រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្សចំនួន ០១ គ្រឿង​ ប្រើប្រាស់ទឹកចំនួន ០១ រថយន្ត​។ សរុបការប្រើប្រាស់ទឹកអស់ចំនួន​០៣​រថយន្ត​ ហើយរលត់ជាស្ថាពរនៅវេលាម៉ោង​១០នោង៥០​ នាទីយប់​ ថ្ងៃ​ខែ​ឆ្នាំ​ដដែល​៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *