យុវជនម្នាក់បើកម៉ូតូលឿន ឌុបយុវតីពីរនាក់ ជ្រុលបុកជាមួយរថយន្តកុងតឺន័រ នៅស្តុប ២៤ម៉ោង

ភ្នំពេញ ៖ យុវជនម្នាក់និងយុវតីពីរនាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូលឿនចាប់ហ្វ្រាំងបោកដួលបុកជាមួយរថយន្តកិនពីលើ កើតឡើងកាលពីវេលាម៉ោង១២និង ៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២២ សីហាឆ្នាំ២០២៣ ត្រង់ចំណុចកណ្ដាលស្តុប២៤ម៉ោងតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបានឱ្យដឹងថា យុវតីទាំងពីរនាក់ ឈ្មោះម៉ីម៉ី និង ឈ្មោះស្រីភា :ចំណែកឯយុវជនម្នាក់ទៀតឈ្មោះសំណាងអាយុ១៩ឆ្នាំ។ អ្នកទាំងបីជិះម៉ូតូម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KG-7491 ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញយុវជននិងយុវតីបីនាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីលិចមកកើតយ៉ាងលឿន ,ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលបុកជាមួយរថយន្តកុងតឺន័របើកតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ មកពីត្បូងទៅជើង ហើយចាប់ហ្វ្រាំងបោកដួល ត្រូវរថយន្តកុងតឺន័រកិនមនុស្សទាំងបីនាក់បាត់បង់ជីវិតភ្លាមៗ ។ក្រោយពីកិនហើយរថយន្តកុងតឺន័របានថែមល្បឿនរត់ទៅបាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ, ចំណែកសព ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *