ឆ្លងចរន្តអគិ្គសនីឆេះផ្ទះស្ត្រីម្នាក់ នៅសង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ឆេះផ្ទះពលរដ្ឋ កើតឡើងនៅចំណុច បុរីពិភពថី្ម ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្មខណ្ឌសែនសុខ រាជធានីភំ្នពេញ នាវេលាម៉ោង​២និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៧ខែសីហាឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគិ្គសនី។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះអេងស្រីពៅ ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ ។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេងតុង មានទំហំ៨ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះបន្ទប់អស់១បន្ទប់ ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ កំព្យូទ័រ១គ្រឿង ឯកសារអស់មួយចំនួន តែពុំបានឆេះរាលដល់ផ្ទះអ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៤ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង២និង៤៥នាទីរសៀលនាថ្ងៃខែឆ្នាំដដែល៕(ដោយប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *