ភ្លើងឆេះផ្ទះ២ខ្នង នៅក្រុងព្រះសីហនុ មិនទាន់ដឹងមូលហេតុ

ព្រះសីហនុ​ ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០២ខ្នង កើតឡើងនាថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​ ០៧និង១០​ នាទីព្រឹក​ នៅចំណុចភូមិ១​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ រងរបួសស្រាលម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ។

 សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទី១-ឈ្មោះ អ៊ួក សុិន ភេទ​ស្រី អាយុ៧០​ឆ្នាំ មុខរបរ មេផ្ទះ​ ប្រភេទសំណង់ដែលឆេះសង់ពីថ្មក្រោមឈើលើ មានទំហំ ៨ម៉ែត្រគុណនឹង១០ម៉ែត្រ រងការខូចខាតឆេះទាំងស្រុងនិងម្ចាស់ផ្ទះទី២-ឈ្មោះ ជា បុត្រថា ភេទស្រី អាយុ ៥៣​ ឆ្នាំ មុខរបរ​លក់ដូរ​ ប្រភេទសំណង់ដែលឆេះសង់ពីថ្មក្រោមឈើលើ មានទំហំផ្ទះ ៧ម៉ែត្រគុណនឹង៩ម៉ែត្រ​ ការខូចខាតឆេះទាំងស្រុង​ ។ មូលហេតុឆេះកំពុងបន្តការស្រាវជ្រាវ​ ។ 

ករណីខាងលេីនេះ ត្រូវបាន​កងកម្លាំង​បង្ការ​ពន្លត់​អគ្គិភ័យ​បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន​ ០៣​ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត​ ហើយរលត់ទាំងស្រុងនៅវេលាម៉ោង​ ០៨និង៣០​ នាទីព្រឹក​ ថ្ងៃខែឆ្នាំដដែល​ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *