រថយន្តដឹកកម្មករបុកជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ របួសកម្មករ ៩នាក់

កំពង់ឆ្នាំង ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករជាមួយនឹងរថយន្តក្រឡុកស៊ីម៉ងត៍ដែលរថយន្តដឹកម្មករចំណុះ ៦៨ នាក់ មកពីឃុំសែប ដែលដឹកចេញពីភូមិដូនទយ ភូមិក្រឡាញ់ ឃុំតាសូ និងភូមិក្បាលថ្នល់ បណ្តាលឲ្យរងរបួសកម្មករ សរុប៩នាក់។

យោងតាមរបាយការណ៍ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត បានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ និង ២០ នាទីព្រឹក តាមបណ្តោយផ្លូវជាតិលេខ៥ ទិសពីកំពង់ឆ្នាំងទៅភ្នំពេញ (ផ្លូវផ្នែកខាងលិច) ចន្លោះគីឡូម៉ែត្រ៥៨-៥៩ (គីឡូ៥៨ ៥០០) នៅមុខវិទ្យាស្ថានបូលីណូ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នបានមកសម្រាកនៅមន្ទីរពេទ្យ បង្អែកខេត្ត ២នាក់ ស្រី ២(ធ្ងន់) មានផ្ទៃពោះទាំង២ នាក់ និង មន្ទីរពេទ្យតែវណ្ណា០៧នាក់(ស្រាល) ក្នុងនោះស្រ្តីមានផ្ទៃពោះ ម្នាក់៕ (ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

Leave a Reply

Your email address will not be published. Required fields are marked *