ឥណ្ឌូណេស៊ី ចាប់ខ្លួនចិន៨៨នាក់ ពីបទឆបោកស្នេហា តាមអ៊ីនធឺណិត

បរទេស ៖ ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា «ពួកគេបានចាប់ខ្លួនជនជាតិចិន ៨៨ នាក់ ពីបទជាប់ពាក់ព័ន្ធក្នុងក្រុមបោកប្រាស់តាមទូរសព្ទឆ្លងព្រំដែននិងបណ្តាញទំនាក់ទំនងស្នេហាតាមអ៊ីនធឺណិត បន្ទាប់ពីទទួលបានតម្រុយពីក្រសួងសន្តិសុខជាតិចិន»។

លោក ហ្សាវ៉ានី បានដ្រា អាស្យាដ (Zahwani Pandra Arsyad) អ្នកនាំពាក្យប៉ូលិសកោះរីអោ (Riau) បាននិយាយថា «ជនសង្ស័យរួមទាំងស្ត្រីប្រាំនាក់ត្រូវបានចាប់ខ្លួននៅលើកោះបាតាម (Batam) ក្បែរប្រទេសសិង្ហបុរី។ ពួកគេ​ធ្វើការ​ពី​ហាង​ទំនិញ អគារ​ដែលលាយឡំជាមួយ​អគារ​ពាណិជ្ជកម្ម និងអគារ​លំនៅឋាន​ចម្រុះ​ក្នុង​សួន​ឧស្សាហកម្ម។ជនសង្ស័យគឺជាសមាជិកនៃក្រុមឆបោកតាមទូរសព្ទ និងក្រុមបោកប្រាស់ស្នេហា តាមអ៊ីនធឺណិត»។

លោកអាស្យាដបាននិយាយថា ភាគច្រើននៃគោលដៅរបស់ពួកគេហាក់ដូចជាជនជាតិចិនដូចគ្នា ដែលត្រូវបានតេហៅតាមអ៊ីនធឺណិត និង ត្រូវបានបោកបញ្ឆោតឱ្យផ្ទេរប្រាក់ ។ បន្ទាប់ពីអ្នកហៅចូលបានបោកប្រាស់ អារម្មណ៍ របស់ជនរងគ្រោះ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា «ក្រុមឆបោកទាំងនេះបានធ្វើសកម្មភាពតាំងពីដើមឆ្នាំនេះ ដោយបោកជនរងគ្រោះរាប់រយនាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេមិនទាន់ច្បាស់ថាតើពួកគេប្រមូលបានលុយប៉ុន្មាននោះទេ»។

លោកអាស្យាដបាននិយាយថា «យើងកំពុងធ្វើការស៊ើបអង្កេតករណីនេះ រួមទាំងថាតើមានជនជាតិឥណ្ឌូនេស៊ីណាម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះដែរឬអត់។ គ្មានជនសង្ស័យណាម្នាក់អាចនិយាយឬសរសេរភាសាឥណ្ឌូនេស៊ីបានឡើយ។ ប្រសិន​បើ​គ្មាន​ទេ យើង​នឹង​និរទេស​ពួកគេ​ទាំង​អស់​ជា​បន្ទាន់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *