លោក ឃិត ឈឿន ថ្លែងថា ដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់ចេញក្រៅប្រទេស ត្រូវផ្តល់អាទិភាពចំពោះការបង្កើតរោងចក្រ

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់ចេញក្រៅប្រទេស ត្រូវផ្តល់អាទិភាពចំពោះការបង្កើតរោងចក្រ សិប្បកម្មកែច្នៃ ផលិតផលដែលយើងមាននៅក្នុងប្រទេស កាត់បន្ថយការនាំចូល បន្ថែមការនាំចេញ នោះទើបសេដ្ឋកិច្ចរីកចំរើន។ នេះជាការលើកឡើង របស់លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ។  

លោកអគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បន្តថា ៖ វិស័យឯកជន រួមចំណែកសំខាន់ណាស់ក្នុងការដឹកនាំសេដ្ឋកិច្ចជាតិ យើងជាអ្នកបង្កើតការងារ បង្កើនសាច់ប្រាក់ បង់ពន្ធដល់រដ្ឋាភិបាល  ដូច្នេះពួកយើងគួរតែត្រូវបានយកចិត្តទុកដាក់ អោយបានច្រើនជាងនេះ។ 

លោក ឃិត ឈឿន បញ្ជាក់បន្ថែមថា ៖ ពីបង្ករបង្កើនផល កែច្នៃ ចែកចាយផលិតផលក្នុងនិងក្រៅប្រទេស ជាគោលការរបស់ក្រុមយើង ទោះជាបានប៉ុន្មានយើងខំតាមលទ្ធភាពរបស់យើង។ 

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ឃិត ឈឿន ជាអគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ។ ក្រុមហ៊ុន ចំរើន សម្បត្តិ មានដូចជា សំណង់បុរី ផ្ទះល្វែង វិឡា ខុនដូរ មាននៅប្រទេសថៃនិងនៅកម្ពុជា ផ្ទះលំហែរ ដីពុះឡូតិ៍ ចំការ រីស៊ត និងផ្សាKC ។ ព័ត៌មានផ្សេងៗទៀត លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ 017335354  /086302343/ដើម្បីទទួលបានដំណឹងលម្អិតបន្ថែមទៀត !៕

Leave a Reply

Your email address will not be published. Required fields are marked *