ឃាត់បុរសម្នាក់ ឆក់ខ្សែកប្លាទីនពីស្ត្រីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ រងរបួសធ្ងន់

ភ្នំពេញ ៖ នគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពៅថ្ងៃទិ៣០សីហាឆ្នាំ២០២៣បន្ទាប់ពីបានធ្វើសកម្មភាពឆក់ខ្សែកប្លាទីនពុំបានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូបាក់ដងកាំបិត និងក្បាលជង្គង់ខាងស្តាំដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៧ ក្រុម៤ ភូមិ១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកកាលពីថ្ងៃទី២៨សីហាឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៤០នាទី។

នគរបាលនិយាយថា ជនរងគ្រោះឈ្មោះ សោម ចន្ថា ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិ បាក់ដងកាំបិត និង ក្បាលជង្គង់ខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យឈ្មោះ ង៉ែត សុធា ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ ។សម្ភារដកហូត កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ក្នុងនោះរួមាន បណ្ណចាក់វ៉ាក់សាំង និងអត្តសញ្ញាណបណ្ណ។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ  ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *