បាត់បង់ជីវិតម្នាក់ និង របួសច្រើននាក់ ដោយសាររថយន្ត៣គ្រឿងបុកប៉ះគ្នា នៅចំណោតលោកយាយម៉ៅ

កំពង់ស្ពឺ ៖ មានឧប្បទ្ទហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សុីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្ត​ប្រភេទ​ទេសចរណ៍​ នៅចំ​ណោតពេជ្រនិល​ លោកយាយ​ម៉ៅពេជ្រនិល​ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែ​ត្រ​១០៣-១០៤​ ភូមិ​ទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ​នាថ្ងៃទី​៣១​ សីហា​ ឆ្នាំ២០២៣វេលាម៉ោង ១១និង ៣០នាទី ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្ត០១គ្រឿង ម៉ាក​SHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​3G​-​1758 សណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេ​ញ​4B-0249 អ្នកបើកបរមិនស្គាល់អត្តសញ្ញា​ណ​(ចុះរត់គេច)បេីកបរពីទិសខាងកើតទៅទិសខាងលិច ។

លុះមកដល់ចំណុចខាងលេីបានបុករថយន្ត០១គ្រឿង ម៉ាក​ហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ​3​C​-3445​ សណ្តោងរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាក​លេ​ខភ្នំពេញ​ 4A-1424 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញា​ណ រួចបន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក​F​O​RD TRANST ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ​3F-​5​325 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ។ 

សមត្ថកិច្ចបន្តថា ក្នុងករណីគ្រោះថ្នាក់ខាងលេី​បណ្ដាលឱ្យ មនុស្សម្នាក់ភេទប្រុសបាត់បង់ជីវិតនៅកន្លែងកើតហេតុនិងរងរបួសស្រាលធ្ងន់​ស្រាល​ មួយចំនួន,ឯរថយន្ត០៣គ្រឿង ធ្ងន់០២គ្រឿង ។ សមត្ថកិច្ចបញ្ជាក់ថា «មូលហេតុបណ្ដាលមកពី​ រថយន្ត​ដឹកហ្គាសបើក​ក្នុងស្ថានភាព​មេឃភ្លៀងរអិល»។

បច្ចុប្បន្ន​កងកម្លាំងនគរបាលស្រុកភ្នំស្រួចបាននិងកំពុងសម្រួ​លចរាចរណ៍នៅកន្លែងកើតហេតុ ជៀសវាងបង្កឱ្យមានការកកស្ទះចរាចរណ៍៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *