អ្នកសារព័ត៌មាន៤០រូប ទទួលបានការបណ្ដុះបណ្ដាល ជំនាញឌីជីថល

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ នៃ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ទៅ​ដល់​អ្នក​សារព័ត៌​មាន​ ដែលបានចូល​រួម​ជាង​៤០នាក់ មកពីស្ថាប័នផ្សេងៗគ្នា រៀបចំធ្វើឡើងនៅ​វិទ្យា​ស្ថាន​អភិបាល​កិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជ​ធានី​ភ្នំពេញ។

ប្រធានបទទី១ ស្តីពី «កម្មវិធីផលិតភាពរបស់ទូរសព្ទដៃ» ដែល​សិក្ខាកាមនឹងទទួលបាន៖ ស្វែងយល់អំពីមាតិកាហ្វេសប៊ុក -ស្វែងយល់អំពីកម្មវិធីថត និងកាត់តវិឌីអូតាមទូរសព្ទដ

-ចេះប្រើប្រាស់កម្មវិធីផលិតភាពលើទូរសព្ទដៃ ដែល​ជួយ​សម្រួល​ការ​ងារ​ប្រចាំថ្ងៃ -ចេះថត និងកាត់តវិឌីអូតាមទូរសព្ទដៃ។ ប្រធានបទទី២ ស្តីពី «ការថតរូប ថតវីឌីអូ និង​កាត់​ត​វីឌីអូ ដោយប្រើប្រាស់កម្មវិធីផលិតភាព លើទូរសព្ទដៃ» ។ 

សូមៈម្រាបថា វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ធ្វើឡើងដោយ ក្លិប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ រៀបចំដោយ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល (Institute of Digital Governance) ក្នុងគោលបំណង ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌​មាន​ នូវ​ចំណេះដឹងបន្ថែម អំពីការប្រើប្រាស់កម្មវិធីថត កាត់ត​វីដេអូ​តាម​ទូរស័ព្ទ​ដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និង​ការ​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ជាដើម៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *