ប្រមូលសិស្សគេចសាលា លេងហ្គេមតាមទូរសព្ទ័ ជក់បារី និង ផឹកស្រាបៀរ

សៀមរាប ៖ តាមរយៈការយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម កម្លាំងអធិការដ្ឋាននគរបាលស្រុក សូទ្រនិគម ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំដែកនិងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយលោកនាយកសាលា បានចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នាំគ្នាទៅសម្ងំតាមកញ្ចុះលេងហ្គេមតាមទូរសព្ទ័ ជក់បារីនិង ផឹកភេសជ្ជៈ(ស្រាបៀរ) ជុំគ្នានិយាយលេង នៅបរិវេណខាងក្រៅសាលា ។ 

កិច្ចការនេះបានឋធ្វើឡើង នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិសាស្រ្តឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយសមត្ថកិច្ចយើងបានប្រមូលសិស្សទាំងនោះយកទៅធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ។ 

នៅចំពោះមុខអាណាព្យាបាល និងសមត្ថកិច្ច សិស្សទាំងអស់នោះបានឆ្លើយសារភាពថា ពួកគេពិតជាបានគេចសាលា មិនចូលរៀនហើយនាំគ្នាទៅអង្គុយលេងហ្គេម និងលេងទូរសព្ទ័ ព្រមទាំងនិយាយគ្នាលេងនៅក្រៅសាលាប្រាកដមែន ។

ដោយសហការជាមួយអាណាព្យាបាល សមត្ថកិច្ចយើងក៏បានធ្វើតេស្ដទឹកនោម ស្វែងរកសារធាតុញៀន ជាលទ្ធផល “អវិជ្ជមាន” ។បន្ទាប់មក សមត្ថកិច្ចយើងបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងអនុញ្ញាតអោយអាណាព្យាបាល ធ្វើលិខិតធានាយកពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីអប់រំបន្ត ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *