រដ្ឋបាលខណ្ឌ៧មករាបានប្រជុំនិងមានវិធានការ ចំពោះជនអនាថា ជនប្រើប្រាស់គ្រឿងញៀន និងកុមាអនាថា

ភ្នំពេញ៖ រដ្ឋបាលខណ្ឌ ៧មករា បានបើកកិច្ចប្រជុំជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញពាក់ព័ន្ធនិងនីតិវិធីការបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀនជនវិបល្លាស្មារតី ជនវ័យចំណាស់គ្មានទីពឹងនិងកុមារអនាថាដើម្បីបញ្ជូនទៅ តាមជំនាញធ្វើការកែប្រែ និងអប់រំ បានត្រឹមត្រូវ ក្រោមអធិបតិភាព លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ លោកលោកស្រីចៅសង្កាត់ទាំង០៨ និងនគរបាលបាលប៉ុស្តិ៍រដ្ឋបាលទាំង០៨ ផងដែរ នានៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលាខណ្ឌ៧មករា។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណីកុមារអាណាថា ជនអនាថា ជនប្រើប្រាស់គ្រឿងញៀនទាំងនេះ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការកំណត់អត្ថបទសញ្ញាណ ឲ្យច្បាស់លាស់ ចំពោះ ជនអានាថា ត្រូវធ្វើលិខិតទៅមន្ទីរសង្គមកិច្ច ដើម្បីការកែប្រែនិងអប់រំ និង ជនប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលបន្សាប គ្រឿងញៀន។ បើពុំដូចនោះទេជនដែលប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅមន្ទីរសង្គមកិច្ចហើយពេលដែលពួកគាត់ចេញមកវិញនៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបន្តលើកឡើងទៀតថាពាក់ព័ន្ធនឹងករណីជនមានពិការភាពដែលដាក់រទេះនិងភ្លេងច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ ក៏ដូចគ្នានោះដែរគឺមានមេខ្យល់ដែលដឹកជញ្ជូនជនមានពិការភាពទាំងនោះមកធ្វើការច្រៀងនឹងសុំលុយ ដើម្បីឧបត្ថម្ភទៅខាងនេះទៅខាងនោះ ជាដើម នេះគឺជាករណីឆបោកយ៉ាងពិតប្រាកដ។ ចំណែក កុមារអាណាថាក៏មានមេខ្យល់ដើម្បីដឹកជញ្ជូនកុមារអនាថាទាំងនោះដាក់នៅតាមដងផ្លូវសាធារណៈដើម្បីសុំលុយផងដែរ។ ជាចុងក្រោយលោកស្រីប្រធានមន្ទីរសង្គមកិច្ចស្នើសុំដ៏អាជ្ញាធរពាក់ព័ន្ធជួយស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ដើម្បីធ្វើការអប់រំណែនាំ បើមិនរាងចាលទេ និងចាត់ការតាមនីតិវិធី។

ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានលើកឡើងថាចំពោះបញ្ហា សូមឱ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក៏ដូចជាសង្កាត់ទាំង០៨ ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករាឲ្យយកចិត្តទុកដាក់ពីបញ្ហា ក្មេងអនាថា សុំទានតាមដងផ្លូវ ជនប្រើប្រាស់គ្រឿងញៀន ជនមានពិការភាពដែលច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ តាមសួនច្បារសាធារណៈ ជាដើម។

លោកអភិបាលបានបញ្ជាក់ថាពាក់ព័ន្ធនឹងករណីកុមារអានាថាដែលដើរសុំលុយតាមដងផ្លូវសាធារណៈគឺអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ។និងមួយទៀតនោះគឺជុំរុញអាជ្ញាធរពាក់ព័ន្ធជំនាញធ្វើការស្រាវជ្រាវ រកមេខ្យល់ ដែលបានដឹកជញ្ជូនក្មេងៗទាំងនោះមកដាក់សុំទាននិងកេងប្រវ័ញ្ចលើកម្លាំងកុមារ ដើម្បីធ្វើការអប់រំណែនាំ បើមិនរាងចាលទេ និងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *