អនុសាខាសមាគមរាជសីហ៍ ខណ្ឌពោធិ៍សែនជ័យ នៃសាខារាជធានីភ្នំពេញ ដឹកនាំសមាជិក សមាជិកា ចូលក្រាបថ្វាយបង្គំ និងសម្តែងការគួរសម ជាមួយ ព្រះអង្គគ្រូ សាង សម្បត្តិ គង់នៅវត្តតិក្ខប្បញ្ញោ

ភ្នំពេញ: ថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៣ដោយមានការអនុញ្ញាត ពីលោក សរ សំណាង ប្រធាន សមាគមរាជសីហ៍ សាខារាជធានីភ្នំពេញ បានចាត់ លោក គា សំណាង ប្រធានអនុសាខាសមាគមរាជសីហ៍ខណ្ឌពោធិ៍សែនជ័យ និង សហការី ចូលក្រាបថ្វាយបង្គុំ និងប្រគេនទេយ្យទាន ដល់ព្រះអង្គគ្រូ សាង សម្បត្តិ អនុប្រធានក្រុមប្រឹក្សាយោបល់ សាខារាជធានីភ្នំពេញ ស្ថិតនៅភូមិ តិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោក គា សំណាង បានទូលប្រគេន ពីសេចក្តីសម្រេចរបស់គណៈកម្មាធិកាប្រតិបត្តិ ក្នងការបង្កើតអនុសាខាខណ្ឌពោធិសែនជ័យ និងសុំការអនុញាតដាក់ទីស្នាក់ការអនុសាខា ក្នងវត្តតិក្ខប្បញ្ញោ និងផែនការសកម្មភាពមនុស្សធម៌។

ព្រះអង្គគ្រូ សាង សម្បត្តិ សម្តែងការស្វាគមន៍ចំពោះអនុសាខាសមាគមរាជសីហ៍ ខណ្ឌពោធិសែនជ័យ និងបានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ត្រូវរួមសាមគ្គីគ្នា ឈរលើស្មារតីមនុស្សធម៌ ដើម្បីសម្រេចឱ្យបានតាមបេសកកម្មរបស់សមាគមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ដោយ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *